រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យក្រុមហ៊ុន KLN ពិនិត្យលទ្ធភាពវិនិយោគបន្ថែមក្នុងវិស័យភស្ដុភារកម្មនៅកម្ពុជា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយលោក Samuel Lau នាយកគ្រប់គ្រងក្រុមហ៊ុន Integrated Logistics Asia (KLN)។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន KLN ក្នុងវិស័យភស្ដុភារកម្មនៅកម្ពុជា។ លោក Samuel Lau បានរំលឹកថា ក្រោយការបើកដំណើរការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ឱកាសវិនិយោគក្នុងវិស័យភស្ដុភារកម្មនៅកម្ពុជាបានកើនឡើង និងមានសក្តានុពលខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យក្រុមហ៊ុន KLN ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសសិក្សាការរៀបចំឃ្លាំង មណ្ឌលឡូជីស្ទីក និងតំបន់សេដ្ឋកិច្ចពិសេស តាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ។

បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តល់ព័ត៌មានអំពីគម្រោងវិនិយោគជាច្រើនក្នុងវិស័យភស្ដុភារកម្ម ដែលស្ថិតក្នុងចំណោមគម្រោងសរុប ១៧៤ នៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគោលបំណងពង្រឹងសេដ្ឋកិច្ច និងបង្កើនសមត្ថភាពភស្ដុភារកម្មក្នុងប្រទេស។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…