រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ថាប័នជំនាញឱ្យពលរដ្ឋនៅតាមដងស្ទឹងសែនបង្កើនការប្រុងប្រយ័ត្នពីគ្រោះទឹកជំនន់

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

កម្ពុជាកំពុងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែលនាំឱ្យកម្ពស់ទឹកនៅស្ថានីយស្ទឹងសែន ខេត្តកំពង់ធំ និងស្ថានីយស្ទឹងស្រែង-ក្រឡាញ់ ខេត្តសៀមរាបបន្តហក់ឡើងលើសកម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន។ ជុំវិញនឹងបង្ហាញនេះ ក្រសួងធនធានទឹក ណែនាំឱ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងស្ទឹងស្រែង ព្រមទាំងតំបន់ក្បែរនោះបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះទឹកជំនន់។បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកញ្ញានេះ កម្ពស់ទឹកនៅស្ថានីយស

កម្ពុជាកំពុងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែលនាំឱ្យកម្ពស់ទឹកនៅស្ថានីយស្ទឹងសែន ខេត្តកំពង់ធំ និងស្ថានីយស្ទឹងស្រែង-ក្រឡាញ់ ខេត្តសៀមរាបបន្តហក់ឡើងលើសកម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន។ ជុំវិញនឹងបង្ហាញនេះ ក្រសួងធនធានទឹក ណែនាំឱ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងស្ទឹងស្រែង ព្រមទាំងតំបន់ក្បែរនោះបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះទឹកជំនន់។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកញ្ញានេះ កម្ពស់ទឹកនៅស្ថានីយស្ទឹងសែន ខេត្តកំពង់ធំ បានហក់ឡើងដល់ ១៣,៥១ម៉ែត្រ ខណៈកម្ពស់ទឹកដែលត្រូវប្រកាសអាសន្នគឺត្រឹម ១៣,៥០ម៉ែត្រ។ ចំណែក ស្ថានីយស្ទឹងស្រែង-ក្រឡាញ់ ខេត្តសៀមរាប កម្ពស់ទឹកហក់ឡើងដល់ ៨,២៤ម៉ែត្រ ខណៈកម្ពស់ទឹកដែលត្រូវប្រកាសអាសន្នគឺ ៨ម៉ែត្រ។

ការណែនាំបែបនេះ បើតាមសេចក្តីជូនដំណឹងដដែល បញ្ជាក់ថា ដោយសារប្រទេសកម្ពុជាកំពុងរងឥទ្ធិពលសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី។ ស្ថានភាពបែបនេះ កំពុងធ្វើឱ្យប្រទេសកម្ពុជា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងធ្វើឱ្យកម្ពស់ទឹកស្ទឹងសំខាន់ៗមួយចំនួនកើនឡើងខ្ពស់ដែលត្រូវប្រកាសឱ្យមានប្រុងប្រយ័ត្ន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…