រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យចលនាមហាជនឧបត្ថម្ភថវិកាគាំទ្រការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន

សេចក្តីសង្ខេប

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពាវនាវកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យស្ថាប័ន អាជ្ញាធរ វិស័យឯកជន និងសប្បុរសជន ពង្រឹងការគាំទ្រអតីតយុទ្ធជននិងនិវត្តជន ជាពិសេសការបរិច្ចាគថវិកាសាងសង់ផ្ទះ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មានប្រសាសន៍ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ សូមចូលរួមជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រចំពោះអតីតយុទ្ធជន និងនិវត្តជននៅកម្ពុជា។

ជាពិសេសការជួយឧបត្ថម្ភថវិកាគាំទ្រការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជនអាចចូលរួមបរិច្ចាគថវិកាគាំទ្រការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនតាមរយៈគណនីធនាគារដែលមានភ្ជាប់ជូនខាងក្រោមនេះ៖

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…