រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធរក្សាទុកអាវុធដោយខុសច្បាប់

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ខេត្តព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធរក្សាទុកអាវុធដោយខុសច្បាប់ (កាំភ្លើងខ្លី១ដើម) ក្នុងប្រតិបត្តិការត្រួតពិនិត្យរកអាវុធគ្រឿងផ្ទុះ និងបង្ក្រាបបទល្មើសផ្សេងៗ ក្នុងក្រុងព្រះសីហនុ។

នាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាជាតិខ្មែរ ក្រោយសមត្ថកិច្ចឆែកឆេររកឃើញអាវុធខ្លី១ដើម ក្នុងរថយន្តរបស់ជនសង្ស័យ ហើយពុំមានឯកសារបញ្ជាក់។

ករណីនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២ ទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…