គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែតុលា មជ្ឈមណ្ឌលបញ្ជាការជួរមុខខេត្ត Tak ប្រទេសថៃ បានរាយការណ៍ថា ជនបរទេសដែលរត់ចេញពីតំបន់ KK នៅ Myawaddy ប្រទេសមីយ៉ាន់ម៉ា កើនដល់១២៩៩នាក់ ក្នុងនោះប្រុស១១២៩នាក់ និងស្រី១៧០នាក់។
អ្នកទាំងនេះមកពី២៨ប្រទេស ដោយឥណ្ឌា ចិន វៀតណាម អេត្យូពី និងកេនយ៉ាមានចំនួនច្រើនជាងគេ។
មនុស្ស១០៩៨នាក់បានបញ្ចប់ការពិនិត្យសម្គាល់ ក្នុងនោះមួយចំនួនត្រូវបានកំណត់ថាជាជនរងគ្រោះនៃការជួញដូរមនុស្ស។ អ្នកផ្សេងទៀតនឹងត្រូវដោះស្រាយតាមច្បាប់ ឬបញ្ជូនត្រឡប់ប្រទេស។ អាជ្ញាធរថៃនិយាយថា ការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងរៀបចំជម្រកកំពុងបន្ត។
ស្ថានីយយើងខ្ញុំសរុបសេចក្តីរាយការណ៍

