រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សករាជថ្មីសម្រាប់កម្ពុជា! សហរដ្ឋអាមេរិកផ្តល់អាទិភាពពិសេសដល់កម្ពុជា ក្រោយចុះកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការនៅប្រទេសម៉ាឡេស៊ី

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

បន្ទាប់ពីប្រទេសកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការនៅប្រទេសម៉ាឡេស៊ីរួចរាល់ សហរដ្ឋអាមេរិកបានប្រកាសផ្តល់អាទិភាពជាច្រើនដល់ប្រទេសកម្ពុជា ដែលជាសញ្ញាបង្ហាញពីទំនាក់ទំនងថ្មី និងសមិទ្ធផលសន្តិភាពដ៏សំខាន់មួយសម្រាប់តំបន់។ អាទិភាពសំខាន់ៗរបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជា រួមមាន៖

១. ដកការហាមឃាត់លើអាវុធ (The Arms Embargo) : សហរដ្ឋអាមេរិកអនុញ្ញាតឱ្យប្រទេសកម្ពុជា មានសិទ្ធិពេញលេញក្នុងការទិញគ្រឿងសព្វាវុធពីសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត។

២. បង្កើនឱកាសអប់រំយោធា : សហរដ្ឋអាមេរិកនឹងបន្ថែមកៅអីសម្រាប់យោធិនកម្ពុជា ដើម្បីសិក្សានៅសាលាយោធាអាមេរិកដ៏ល្បីៗ ដូចជា West Point, បណ្ឌិត្យសភាកងទ័ពជើងអាកាស និងកម្មវិធីបណ្តុះបណ្តាលយោធាផ្សេងៗទៀត។

៣. ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ : ទាំងពីរប្រទេសបានព្រមព្រៀងពង្រីកការសហការនៅផ្នែកប្រយុទ្ធប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែន អ្នកជួញដូរគ្រឿងញៀន និងក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ តាមការរាយការណ៍ ជារៀងរាល់ឆ្នាំ ជនជាតិអាមេរិកត្រូវរងគ្រោះពីឧក្រិដ្ឋកម្មប្រភេទនេះ ដោយទឹកប្រាក់ខាតបង់សរុបប្រមាណជាង ១០ ពាន់លានដុល្លារ។

ការសហការថ្មីនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយ សម្រាប់ការកសាងសន្តិភាព អភិវឌ្ឍន៍ និងសុភមង្គលរបស់ប្រទេសកម្ពុជា។ 

ប្រភព៖ THE WHITE HOUSE

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…