រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទឹកជំនន់ឡើងខ្លាំង ធ្វើឱ្យផ្លូវខេត្តលេខ ៣១៤សេ ស្វាយរៀង ត្រូវផ្អាកចរាចរណ៍រថយន្តធុនធំជាបណ្ដោះអាសន្ន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ដោយស្ថានភាពគ្រោះជំនន់ទឹកភ្លៀងឡើងយ៉ាងខ្លាំង បណ្តាលឱ្យទឹកលិចលើកំណាត់ផ្លូវខេត្តលេខ ៣១៤សេ ស្ថិតក្នុងភូមិគ្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ផ្អាកជាបណ្ដោះអាសន្ន ការធ្វើចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទ នេះបើតាមការជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង សូមលោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តា ជ្រាបថា ដោយស្ថានភាពគ្រោះជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឱ្យទឹកលិចកំណាត់ផ្លូវខេត្តលេខ៣១៤សេ ប្រវែង១៥០ម៉ែត្រ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣+៦០០ ស្ថិតក្នុងភូមិក្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង ស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបាន។

ដូចនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវខេត្តលេខ ៣១៤សេ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣+៦០០ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវកុំឱ្យរងការខូចខាត និងធានាដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព ។

អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជនចូលរួមសហការជាមួយយើងខ្ញុំ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សាផ្លូវ ឱ្យការប្រើប្រាស់បានយូរអង្វែង ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…