រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្រូវសើមជិត ១ម៉ឺនតោន ត្រូវបានរោងម៉ាស៊ីនដៃគូក្រសួងកសិកម្ម សម្រុកប្រមូលទិញពីកសិករនៅទូទាំងប្រទេស

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

Please click this link to get more information

(ភ្នំពេញ)៖ ក្រសួងកសិកម្ម ថានៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បរិមាណស្រូវសើមជិត ១ម៉ឺនតោន ត្រូវបានរោងម៉ាស៊ីន ដៃគូជាមួយក្រសួងកសិកម្ម សម្រុកប្រមូលទិញពីបងប្អូនកសិករនៅទូទាំងប្រទេស។ ចំនួននេះត្រូវបានរំពឹងទុកថា នឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជាខែប្រមូលផលធំក្នុងរដូវកាលនេះលើផ្ទៃដីដាំដុះប្រហែល ១,៥លានហិកតា ជាមួយនឹងបរិមាណផលចន្លោះពី ៤-៥លានតោនស្រូវសើម។

ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំ និងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាថា ការប្រមូលទិញស្រូវពីបងប្អូនកសិករនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…