រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរក្រុងកែប ហៅអាជីវករមកណែនាំ និងធ្វើកិច្ចសន្យា បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីភ្ញៀវទេសចរក្នុងករណីជួលតូបតម្លៃ ៥០ដុល្លារ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រដ្ឋបាលក្រុងកែបបានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ថា“អាជ្ញាធរក្រុងបានសហការជាមួយមន្ទីរទេសចរណ៍ខេត្តកែបនៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញលោកស្រី ឆោម គឹមធើយ មុខរបរជាអាជីវករលក់ដូរនៅឆ្នេរកែបមកសាកសួរដោយលោកស្រីបានបញ្ជាក់ថា គាត់បាននិយាយប្រាប់ភ្ញៀវឱ្យទៅចតនៅចំណតផ្សេង ចំពោះតម្លៃតូបជួលមួយ ៥០ដុល្លារ គាត់បានទទួលស្គាល់ថា បានប្រាប់ដល់ភ្ញៀវក្នុងតម្លៃនេះពិតប្រាកមែន ក្នុងតម្លៃចចារ ប៉ុន្តែបើភ្ញៀវទិញម្ហូបចាប់ពី៤ មុខឡើងទៅគឺមិនគិតថ្លៃតូបឡើយ”។

“ចំពោះករណីខាងលើនេះលោកស្រី ឆោម គឹមធើយ បានឯកភាពតាមការណែនាំរបស់អាជ្ញាធរក្រុង និងមន្ទីរទេសចរណ៍ខេត្តកែប យល់ព្រមធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ និងសូមសន្យាចំនួន៤ចំណុចរួមមាន៖ ១.មិនឆ្លៀតឱកាសដំឡើងថ្លៃឡើយ ពិសេសថ្ងៃបុណ្យជាតិ និងអន្តរជាតិផ្សេងៗ ២.រក្សាចំណតរថយន្តជាចំណតសាធារណៈ ៣.មានបញ្ជីរាយមុខម្ហូប វិក្កយបត្រ ឈ្មោះទីតាំង និងលេខទូរសព្ទទំទាក់ទំនងឲ្យបានត្រឹមត្រូវ និង ៤.ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ដើម្បីទទួលភ្ញៀវទេចរមកលេងខេត្តកែបកាន់តែច្រើនឡើងផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…