ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
កិច្ចជួបប្រជុំនេះ បានបង្ហាញពីការបន្តរឹតបន្តឹងទំនាក់ទំនងដ៏ជិតស្និទ្ធ និងការសហការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពរួបរួមរវាងប្រជាជាតិទាំងពីរ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ






