រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តព្រះសីហនុដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចស្វែងយល់អំពីវឌ្ឍនភាពនិងបញ្ហាប្រឈមនានានៅតំបន់សេដ្ឋកិច្ចពិសេសចេជាងក្នុងស្រុកព្រៃនប់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

Please click this link to get more information

នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២៥ នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានដឹកនាំប្រតិភូថ្នាក់ខេត្ត ថ្នាក់ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងដំណើរទស្សនកិច្ចនៅរោងចក្រនេះដែរឯកឧត្តមអភិបាលខេត្ត ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពនិងបញ្ហាប្រឈមនានាដែលអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជួបបញ្ហានាពេលកន្លងមកក៏ដូចជានាពេលបច្ចុប្បន្ន។

មានការលើកឡើងនាឱកាសនោះតំណាងតំបន់សេដ្ឋកិច្ចពិសេសចេជាងលើកឡើងថា បញ្ហាប្រឈមមួយចំនួនមានដូចជា ដូចជាការត្រួតពិនិត្យពន្ធគយចេញចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស បញ្ហាកកស្ទះចរាចរណ៍ពេលកម្មករចេញពីរោងចក្រ ការខ្វះកម្លាំងពលកម្ម ខណៈពេលដែលតំបន់សេដ្ឋកិច្ចពិសេសបាននិងកំពុងពង្រីកបន្ថែម។ ដែលកន្លងមកតំបន់សេដ្ឋកិច្ចពិសេសមានកម្មករចំនួន ៩ពាន់នាក់ តែមកដល់បច្ចុប្បន្នមានការកើនឡើងរហូតដល់ ១ម៉ឺន ៣ពាន់នាក់ ហើយចំពោះមុខតំបន់សេដ្ឋកិច្ចនៅតែបន្តតម្រូវការកម្មករចូលបម្រើការងារបន្ថែមទៀតផងដែរ។

តំណាងរោងចក្រក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងគ្រប់ស្ថាប័នពាក់ព័ន្ធជាពិសេសអាជ្ញាធរខេត្តព្រះសីហនុដែលបានខិតខំជួយសម្របសម្រួលដើម្បីធ្វើយ៉ាងណាឲ្យដំណើរការនៅខ្សែចង្វាក់ផលិតកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ដំណើរការដោយរលូន។

ចំពោះមុខតំបន់សេដ្ឋកិច្ចពិសេសបានទទួលកម្មករដែលត្រឡប់មកពីប្រទេសថៃគ្មានការងារធ្វើឲ្យចូលបម្រើការងារនៅក្នុងរោងចក្រជាបន្តបន្ទាប់។

មានប្រសាសន៍នាឱនោះ ឯកឧត្តម ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ ឆ្លើយតបចំពោះសំណើបញ្ហាប្រឈមនានារបស់តំបន់សេដ្ឋកិច្ចពិសេសឯកឧត្តមអភិបាលខេត្ត នឹងសម្របសម្រួលចំពោះបញ្ហាខាងលើឲ្យអស់លទ្ធភាពដើម្បីសម្រួលដល់តំបន់សេដ្ឋកិច្ចពិសេសដែលជួបបញ្ហាកន្លងមកនិងបានអរគុណចំពោះតំបន់សេដ្ឋកិច្ចពិសេសដែលបានសម្របសម្រួលទទួលពលករដែលមកពីប្រទេសថៃធ្វើការងារនៅក្នុងរោងចក្រផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…