រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយថា របាយការណ៍របស់អ្នកសង្កេតការណ៍អាស៊ាននៅសងខាងព្រំដែនថៃ-កម្ពុជា បង្ហាញថាមីនទាំងនោះមិនមែនជាមីនដាក់ថ្មីទេ។ ការលើកឡើងនេះជំទាស់នឹងការចោទប្រកាន់របស់ថៃថាកម្ពុជាបានដាក់មីនថ្មី ដែលថៃយកជាមូលហេតុផ្អាកការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់។
លោក Mohamad Hasan ថាលោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសថៃ ហើយអំពាវនាវឱ្យអត់ធ្មត់ និងសន្ទនា ជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។
លោកថា ម៉ាឡេស៊ីក្នុងនាមជាអ្នកសម្របសម្រួល នឹងបន្តធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹង។ កម្ពុជាចង់ឱ្យមានការចរចានៅកូឡាឡាំពួរ ខណៈថៃក៏បានស្នើឱ្យម៉ាឡេស៊ីជួយសម្របសម្រួលដែរ។ លោកជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ហាតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងការសន្ទនា។
ព័ត៌មានសរុប។





