..
កម្លាំងចម្រុះនៅតំបន់ Huai Khwang ក្រុងបាងកក ថ្មីៗនេះបានបង្ក្រាបទីតាំងសង្ស័យប្រតិបត្តិល្បែងអនឡាញ និងឃាត់បុរសចិន៣នាក់ និងបុរសមីយ៉ាន់ម៉ាម្នាក់។ នគរបាលរឹបអូសកុំព្យូទ័រយួរដៃ ទូរសព្ទ បារីគេចពន្ធ និងឧបករណ៍ OTP ជាភស្តុតាង។
តាមនគរបាល ប្រតិបត្តិការកើតពីព័ត៌មានប្រជាពលរដ្ឋតាមខ្សែទូរសព្ទថា មានសកម្មភាពសង្ស័យនៅផ្ទះល្វែងមួយក្នុង Huai Khwang។ មន្ត្រីរកឃើញបុរសបរទេស៤នាក់ក្នុងបន្ទប់។ ការស្វែងរក និងធ្វើតេស្តគ្រឿងញៀនសុទ្ធតែអវិជ្ជមាន ប៉ុន្តែឧបករណ៍អេឡិចត្រូនិកផ្ទុកទិន្នន័យគ្រប់គ្រងវេទិកាល្បែង និងវិធីគេចការអនុវត្តច្បាប់ជាច្រើន។ ការត្រួតពិនិត្យបន្ថែមសង្ស័យថា ក្រុមនេះចូលថៃជាទេសចរ ប៉ុន្តែគ្រប់គ្រងវេទិកាល្បែងអនឡាញ និងព្យាយាមក្លែងជានិស្សិតដើម្បីគេចការត្រួតពិនិត្យ។
នគរបាលបានដាក់បទចោទលើជនសង្ស័យ៤នាក់ រួមមានរៀបចំល្បែងអនឡាញខុសច្បាប់ នាំទំនិញជាប់ពន្ធចូលដោយខុសច្បាប់ និងចូលប្រទេសខុសច្បាប់។ សំណុំរឿងបញ្ជូនទៅនគរបាល Huai Khwang ស៊ើបអង្កេតបន្ត។ សមត្ថកិច្ចថានឹងបន្តត្រួតពិនិត្យបទល្មើសរបស់ជនបរទេស ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ។
សារព័ត៌មានយើងចងក្រងរាយការណ៍
