ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញការព្រមានបន្ទាន់នៅថ្ងៃទី១៤ ឱ្យអ្នកប្រើទូទាំងប្រទេសប្រុងប្រយ័ត្នតំណបន្លំធ្វើជាតំណផ្លូវការ Telegram ដែលកំពុងរាលដាលឆាប់រហ័សតាមបណ្តាញសង្គម។ តំណក្លែងទាំងនេះមាននៅច្រើនវេទិកា និងមានរូបរាងគួរឱ្យជឿ ដែលគំរាមសុវត្ថិភាពគណនី។
តាមរបាយការណ៍ ជនល្មើសកំពុងក្លែងសារជាច្រើនដូចជា «សេចក្តីជូនដំណឹងប្រព័ន្ធ» និង «ការព្រមានគណនីមិនប្រក្រតី» ដើម្បីឱ្យអ្នកប្រើចុចតំណក្លែង។ ការចូលទំព័របន្លំអាចធ្វើឱ្យគណនី Telegram ត្រូវគេគ្រប់គ្រងភ្លាមៗ ឬប្រឈមការផ្អាក និងបាត់សិទ្ធិប្រើជាអចិន្ត្រៃយ៍។ សមត្ថកិច្ចថា បច្ចេកទេសឆបោកកំពុងកើនឡើង ហើយអ្នកប្រើអាចរងគ្រោះដោយគ្មានការព្រមាន។
ក្រសួងអំពាវនាវកុំចុចតំណមិនស្គាល់ប្រភព និងកុំបញ្ចូលកូដផ្ទៀងផ្ទាត់ លេខទូរសព្ទ ឬព័ត៌មានរសើបលើគេហទំព័រសង្ស័យ។ ប្រជាពលរដ្ឋគួរផ្ទៀងផ្ទាត់តាមប្រភពផ្លូវការ និងរាយការណ៍តំណសង្ស័យ ឬការឆបោកទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីរក្សាសុវត្ថិភាពបណ្តាញ។
សារព័ត៌មានយើងចងក្រងរាយការណ៍

