ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា បុរសអាយុ២២ឆ្នាំ រស់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានស្លាប់ដោយជំងឺផ្តាសាយបក្សី H5N1។
តាមសេចក្តីជូនដំណឹង អ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរ រួមមានគ្រុនក្តៅខ្លាំង ក្អក អស់កម្លាំងខ្លាំង និងពិបាកដកដង្ហើម ហើយស្ថានភាពធ្លាក់ចុះយ៉ាងឆាប់រហ័ស រហូតការសង្គ្រោះមិនបានសម្រេច។
ក្រសួងនិយាយថា បានបញ្ជូនក្រុមការងារទៅស្រាវជ្រាវប្រភពឆ្លង និងផ្តល់ថ្នាំ Tamiflu ដល់អ្នកប៉ះពាល់ជិតស្និទ្ធទាំងអស់ ជាការព្យាបាលបង្ការ។
ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្ន ហើយអ្នកដែលមានរោគសញ្ញាបែបនេះក្រោយប៉ះពាល់បក្សីឈឺ ឬងាប់ថ្មីៗ គួរទៅសេវាសុខាភិបាលភ្លាមៗ ដើម្បីកាត់បន្ថយហានិភ័យធ្ងន់ធ្ងរ ឬការចម្លង។
សារព័ត៌មានយើងចងក្រងរាយការណ៍


