រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេច ហ៊ុន សែន ពន្យល់យុទ្ធសាស្ត្រមិនបាញ់តប និងថាថៃត្រូវទទួលខុសត្រូវចំពោះការបំពានកិច្ចព្រមព្រៀង

KPS99TVអានអត្ថបទដើម

សេចក្តីសង្ខេប

សម្តេច ហ៊ុន សែន ថាកម្ពុជានឹងអត់ធ្មត់មិនបាញ់តប ដើម្បីជៀសវាងការស្លាប់របួសបន្ថែម និងការខូចខាតកិច្ចព្រមព្រៀងសន្តិភាព។

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លើយតបក្នុងសុន្ទរកថាសាធារណៈ ចំពោះការទាមទារខ្លះឱ្យកងទ័ពកម្ពុជាបាញ់តបកងទ័ពថៃ។ សម្តេចថា កម្ពុជានឹងមិនបាញ់តបចំពោះការវាយប្រហាររបស់កងទ័ពថៃទៀតទេ។

សម្តេច ហ៊ុន សែន បានពន្យល់ថា បើកម្ពុជាបាញ់តប នឹងមានអ្នកស្លាប់ និងរបួសកាន់តែច្រើនទាំងសងខាង ហើយក៏ធ្វើឱ្យខូចកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួផងដែរ។

សម្តេចបានបញ្ជាក់ថា បញ្ហាកើតចេញពីភាគីថៃបំពានកិច្ចព្រមព្រៀងសន្តិភាព ដូច្នេះថៃត្រូវទទួលខុសត្រូវ និងពន្យល់ដោយខ្លួនឯងទៅកាន់មេដឹកនាំអាម៉េរិក ម៉ាឡេស៊ី និងប្រទេសពាក់ព័ន្ធផ្សេងទៀត ហើយកម្ពុជានឹងមិនទទួលកំហុសជំនួសប្រទេសដទៃឡើយ។

សម្តេចថា កម្ពុជាប្រកាន់ការអត់ធ្មត់ និងមិនបាញ់តប ព្រោះភាគីទាំងពីរបានឯកភាព និងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលមានម៉ាឡេស៊ី និងអាម៉េរិកជាសាក្សី ហើយចិន និងប្រទេសមិត្តផ្សេងទៀតក៏ដឹង។ បើកម្ពុជាឆ្លើយតបហួសហេតុ អាចបង្កជម្លោះការទូតធ្ងន់ធ្ងរ។

រាយការណ៍សរុបដោយស្ថានីយយើង

មតិយោបល់

កំពុងផ្ទុកមតិយោបល់…