រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពលការិនីខ្មែរអាយុ១៨ឆ្នាំ សង្ស័យរងការរំលោភផ្លូវភេទពីទាហានថៃ៧នាក់

KPS99TVអានអត្ថបទដើម

សេចក្តីសង្ខេប

ពលការិនីខ្មែរអាយុ១៨ឆ្នាំ និងអ្នករួមដំណើរអះអាងថារងការបំពានពីទាហានថៃ ខណៈអាជ្ញាធរកម្ពុជាកំពុងជួយជនរងគ្រោះ និងប្រមូលភស្តុតាង។

នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ពលការិនីខ្មែរអាយុ១៨ឆ្នាំម្នាក់ ដែលត្រឡប់ពីធ្វើការនៅថៃមកកម្ពុជាវិញ ត្រូវបានរាយការណ៍ថាត្រូវទាហានថៃ៧នាក់ចាប់យកទៅរំលោភផ្លូវភេទ នៅតំបន់ព្រំដែនកម្ពុជា–ថៃក្នុងខេត្តបាត់ដំបង។

តាមការរៀបរាប់របស់ជនរងគ្រោះ និងអ្នករួមដំណើរ មានមនុស្ស១៣នាក់ត្រឡប់មកជាមួយគ្នា ក្នុងនោះមានស្ត្រី៦នាក់ និងកុមារ១នាក់។ ទាហានឈុតខ្មៅថៃបានយកទូរសព្ទ៤គ្រឿង និងប្រាក់របស់ពួកគេ ហើយវាយ ទាត់ធាក់ គំរាមកំហែង និងប្រើកាំភ្លើងបំភ័យបុរសខ្មែរ។ ស្ត្រីវ័យក្មេងត្រូវបានចាប់យកទៅដោយបង្ខំ និងរំលោភផ្លូវភេទ រួចទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជា។

បច្ចុប្បន្ន អាជ្ញាធរកម្ពុជាកំពុងយកចិត្តទុកដាក់ជួយជនរងគ្រោះ និងប្រមូលភស្តុតាង។

រាយការណ៍សរុបដោយស្ថានីយយើង

មតិយោបល់

កំពុងផ្ទុកមតិយោបល់…