រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃប្រតិបត្តិការបង្រ្កាបប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

KPS99TV

សេចក្តីសង្ខេប

នាយឧត្តមសេនីយ៍ ស ថេត បានដឹកនាំកិច្ចប្រជុំនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិនិត្យ វាយតម្លៃ និងដកពិសោធន៍ប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នាព្រឹកថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងដកពិសោធន៍លើការប្រតិបត្តិការចុះបង្រ្កាបទីតាំងប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យសភាពការណ៍ជាក់ស្តែង ប៉ាន់ប្រមាណប្រសិទ្ធភាពប្រតិបត្តិការ និងចែករំលែកបទពិសោធន៍រវាងក្រុមការងារដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមបណ្ដាញឲ្យកាន់តែមានប្រសិទ្ធភាព។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…