រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឃាត់ខ្លួនបានហើយ!បុរសដុតផ្ទះខ្លួនឯងដោយសារឈ្លោះគ្នាជាមួយម្តាយបង្កើតនាំឱ្យស្ត្រីម្នាក់ស្លាប់ក្នុងអណ្តាតភ្លើង!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

មុននេះបន្តិចនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ កម្លាំងនគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ បានតាមចាប់ជនសង្ស័យជាអ្នកដុតបំផ្លាញផ្ទះម្ដាយបង្កើតខ្លួនឯងដែលបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងអណ្ដាតភ្លើង និងម្នាក់ទៀតជាប្តីរបស់ជនរងគ្រោះរងរបួស់ធ្ងន់បានហើយ។ បើតាម លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះថា ជនដៃដល់ ត្រូវបានឃាត់ខ្លួននៅចំណុចភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ ជនដៃដល់ បាននិងកំពុងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំ និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។

យ៉ាងណា លោកអធិការខណ្ឌរូបនេះ បានបញ្ជាក់បន្ថែមថា កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកាយប់មិញនេះ ជនដៃដល់បានដុតបំផ្លាញផ្ទះម្ដាយខ្លួននឯង បណ្ដាលឱ្យឆេះរាលដាលអស់ផ្ទះជាច្រើនខ្នង នៅសង្កាត់ជើងឯក ខណ្ឌដង្កោ និងបណ្ដាលឱ្យអ៊ុំស្រីបង្កើតម្នាក់ស្លាប់ និងប្ដីស្ត្រីរងគ្រោះរងរបួសធ្ងន់។

គួររំលឹកថា អណ្តាតភ្លើងបានឆេះឡើងយ៉ាងសន្ធោសន្ធៅចេញពីចំណុចភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ដែលបង្កឡើងដោយអគ្តិភ័យឆេះផ្ទះប្រក់ស័ង្កសីជាច្រើនខ្នង នៅវេលាម៉ោង៩យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពលរដ្ឋនៅតំបន់នោះ បានប្រាប់ឱ្យដឹងថា នៅមុនកើតហេតុ ក្មួយប្រុសដែលមានសតិមិនគ្រប់បានឈ្លោះប្រកែកគ្នាជាមួយម្តាយបង្កើត និងអ៊ុំស្រី។ លុះក្រោយមកក៏មានផ្សែងហ៊ុយខ្មួលខ្មាញ់ឆាបឆេះយ៉ាងសន្ធសន្ធៅជាមួយនឹងអណ្តាតភ្លើងតែម្ដង៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…