ថ្ងៃទី ២២–២៣ ខែវិច្ឆិកា ២០២៥ លោកវរសេនីយ៍ឯក HARA Takashi ទីប្រឹក្សា និងអនុព័ន្ធយោធា នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចូលរួមក្នុងដំណើរសិក្សាយុទ្ធសាស្ត្រក្នុងតំបន់ព្រំដែន ដែលរៀបចំដោយក្រសួងការពារជាតិ ក្នុងនាមជាសមាជិកក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដើម្បីទទួលបានការប៉ាន់ប្រមាណស្ថានភាពព្រំដែនចុងក្រោយ និងពិនិត្យទីតាំងជាក់ស្តែង។
ក្នុងឱកាសនេះ ប្រទេសជប៉ុនបានបង្ហាញការគោរពចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងតួនាទីសម្របសម្រួលសន្តិភាពតាមបណ្តោយព្រំដែន កម្ពុជា–ថៃ។ ជប៉ុនបានបន្ថែមថា នឹងបន្តខិតខំប្រឹងប្រែង និងរួមចំណែកជាមួយប្រទេសពាក់ព័ន្ធ ដើម្បីជំរុញឱ្យកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងកាត់បន្ថយភាពតានតឹងក្នុងតំបន់។
ប្រទេសជប៉ុនក្រោមតួនាទីជាដៃគួរសន្តិភាព តែងតែរួមគាំទ្រខ្លាំងលើភាពប្រកបដោយស្ថិរភាពតំបន់ និងការលើកកម្ពស់ទំនាក់ទំនងល្អរវាងកម្ពុជា និងថៃ។
ដោយ៖ KPS99TV





