កងរាជអាវុធហត្ថខេត្តកណ្តាល ប្រទេសកម្ពុជា បានចាប់ខ្លួនជនសង្ស័យបីនាក់ក្នុងក្រុមមួយដែលសង្ស័យប្រើកម្មវិធីទំនាក់ទំនង និងបណ្តាញសង្គមឆបោកជាយូរមកហើយ។ ប៉ូលិសបញ្ជាក់ថា ជនសង្ស័យលួចប្រើគណនីជនរងគ្រោះ និងក្លែងអត្តសញ្ញាណបណ្តាញសង្គម ដើម្បីឆបោកជាង ៥០ករណី ដោយទទួលបានផលខុសច្បាប់សរុបរាប់ម៉ឺនដុល្លារ។
តាមការស៊ើបអង្កេតរបស់ប៉ូលិស ក្នុងរយៈពេលប្រមាណប្រាំខែ ក្រុមនេះបានចូលគណនីកម្មវិធីទំនាក់ទំនងដោយខុសច្បាប់ និងបង្កើតគណនីបណ្តាញសង្គមក្លែងក្លាយជាច្រើន ដោយបន្លំជាជនរងគ្រោះរួមមានមន្ត្រីជាន់ខ្ពស់ មន្ត្រីរាជការ យោធា ព្រះសង្ឃ អ្នកជំនួញ និងប្រជាពលរដ្ឋទូទៅ ដើម្បីឆបោកប្រជាជន។ អាជ្ញាធរបញ្ជាក់ថា ជនសង្ស័យទាំងអស់បានសារភាពពីសកម្មភាពរបស់ខ្លួន។

បច្ចុប្បន្ន កងរាជអាវុធហត្ថបានបញ្ជូនជនទាំងបីចូលនីតិវិធីតុលាការ ហើយអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្ន និងការពារសុវត្ថិភាពគណនីបណ្តាញសង្គម និងកម្មវិធីទំនាក់ទំនង ដើម្បីចៀសវាងការឆបោកស្រដៀងគ្នា។
ស្ថានីយយើងប្រមូលព័ត៌មានរាយការណ៍។

