នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាខួប០៧ឆ្នាំ នៃការដាក់បញ្ចូល«ល្ខោនខោល» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក និងធ្វើឱ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរនៅលើវេទិកាបេតិកភ័ណ្ឌពិភពលោកថែមទៀត។
ចំណែក នាឱកាសខួបលើកទី០៧ឆ្នាំនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន បានបញ្ចេញសារអបអរសាទរផងដែរ។ «ល្ខោនខោល» ជាស្នាដៃសិល្បៈបុរាណរបស់កម្ពុជា ដែលត្រូវបានអង្គការយូណេស្កូសម្រេច ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕
ដោយ៖ ង៉ែត ពិសាន្ត



