រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានរៀចំមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា ដោយមានការចូលរួមពីព្រះសង្ឃ សមាជិក សមាជិការមកពីក្រុង ស្រុកទាំង៦នៃខេត្តព្រះសីហនុ ក្រោមការចូលរួមពី ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណ:កម្មាធិការកណ្តាល ប្រធានគណ:កម្មាធិការគណបក្សខេត្តព្រះសីហនុ ជាប្រធានគណ:កម្មាធិការរណរិស្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥  ។

ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណ:កម្មាធិការកណ្តាល ប្រធានគណ:កម្មាធិការគណបក្សខេត្តព្រះសីហនុ ជាប្រធានគណ:កម្មាធិការរណរិស្សសាមគ្គីអភិ វឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងក្នុងមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលបានចាប់បដិសន្ធិឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំចលនាតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជម្នះ ជាប្រវត្តិសាស្ត្រនាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ។ អង្គមិទ្ទីងនាពេលនេះ ក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រនៃដំណើរចាប់ផ្ដើមរស់រានមានជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដើម្បីប្រកាសជាឱឡារិកថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្សបានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិគ្រប់ដំណាក់កាលធ្វើឱ្យមាតុភូមិកម្ពុជាមានការរីកចម្រើន ប្រែមុខមាត់ថ្មី ប្រកបដោយមោទកភាពជាទីបំផុត។

ឯកឧត្តម ប្រធានគណ:កម្មាធិការរណរិស្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តព្រះសីហនុ ស្នើឲ្យគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តត្រូវយកចិត្តទុកដាក់បន្តអនុវត្តការងារ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ត្រូវពង្រឹង និងពង្រីករចនាសម្ព័ន្ធចាត់តាំងរណសិរ្ស បង្កើនសមត្ថភាពគ្រប់គ្រងដឹកនាំការងារ ស្វែងរកប្រភពគាំទ្រឱ្យបានកាន់តែច្រើនឡើង ដើម្បីធានានិរន្តរភាព និងវឌ្ឍនភាពនៃបេសកកម្មរចនាសម្ព័ន្ធ និងបុព្វហេតុរបស់រណសិរ្ស។

ចូលរួមគាំទ្រ និងអនុវត្តគោលការណ៍ និងគោលនយោបាយសំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។  ពង្រឹង និងថែរក្សាឱ្យបានរឹងមាំនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងទាំងទស្សនៈ គោលជំហរ និងនយោបាយសតិអា រម្មណ៍ តាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…