រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងមិត្តភាពជាតិ-អន្តរជាតិ ឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិ នៃពានរង្វាន់ IDOL លើកទី២ និងការប្រកួតកីឡាទាញ ព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ នៅបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោយពីបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។

ពិធីបិទនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត មាស សារិន ទីប្រឹក្សាផ្ទាល់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ព្រមទាំងមានការចូលរួមពី លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…