រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសស្វែងរកជំនួយពីសប្បុរសជន ដើម្បីយកទៅចែកជូនវីរកងទ័ពជួរមុខ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសស្វែងរកជំនួយពីសប្បុរសជន ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នឹងទទួលអំណោយគ្រប់ប្រភេទមានដូចជា ថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហានមោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ដោយស្មារតីស្នេហាជាតិមាតុភូមិ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងរងគ្រោះដោយការឈ្លានពានពីសំណាក់កងទ័ពថៃ។

ក្រុមការងារនៃរដ្ឋបាលខេត្ត នឹងរង់ចាំទទួលអំណោយសប្បុរសធម៌រៀងរាល់ថ្ងៃនៅវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…