រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ថៃបញ្ចេញនាវាចម្បាំង HTMS Thepya បាញ់ចេញពីខេត្តត្រាត គាំទ្រកងទ័ពជើងគោក

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នាវាកងទ័ពជើងទឹកថៃ បានប្រើនាវាចម្បាំង HTMS Thepya បំពាក់ដោយអាវុធទំនើបៗ បាញ់ចេញពីស្រុក Mueang ខេត្តត្រាត ដើម្បីគាំទ្រប្រតិបត្តិការយោធាឈ្លានពានទឹកដីកម្ពុជា។ នេះបើយោងតាមអង្គភាពខូវសូតចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូនេះ។

ទោះជាយ៉ាងណាក៏ដោយ ចាប់ពីថ្ងៃទី៧ ធ្នូរកន្លងមកនេះ ថៃបានបញ្ចេញអាវុធទំនើបៗរបស់ខ្លួនមួយចំនួនរួចទៅហើយ រួមមានរថក្រោះធុនធ្ងន់ អាវុធបំផ្លិចបំផ្លាញប្រភេទ SR-4 122mm យន្តហោះចម្បាំង F-16  និង Gripen រួមទាំងបាញ់គ្រាប់បែកផ្សែង ដែលសុទ្ធសឹងជាប្រភេទអាវុធបំផ្លិចបំផ្លាញមនុស្សជាតិ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានប្រកាសថានឹងវាយប្រហារកម្ពុជាដល់ទីបញ្ចប់ ដណ្តើមយកទឹកដីរបស់ខ្លួនត្រឡប់មកវិញ ហើយមិនចរចាអ្វីទាំងអស់ជាមួយកម្ពុជា រួមទាំងមិនខ្លាចអំណាចពន្ធគយរបស់លោក ត្រាំផងដែរ។ 

ដោយឡែក កម្ពុជាក៏មិនឈរអោបដៃឈរមើលថៃរំលោភបំពានដោយគគ្លើននោះឡើយ បានប្រើសិទ្ធការពារខ្លួនវាយបកយ៉ាងចាស់ដៃទៅលើសត្រូវឈ្លានពានថៃ។ ប្រភពមិនច្បាស់ការ បានបញ្ជាក់ថា ទាហានថៃបានបាត់បង់ជីវិតមិនក្រោម២០នាក់នោះ និងរបួសរាប់សិនានាក់ ខណៈចាប់ជាចំណាប់ខ្មាំងជាង៣០នាក់ គិតត្រឹមថ្ងៃទី៩ធ្នូម្សិលម៉ិញនេះ។

គូសបញ្ជាក់ថា សារព័ត៌មានអន្តរជាតិជុំវិញពិភពលោក បានចុះផ្សាយយ៉ាងព្រោងព្រាតថា ថៃបានបើកការវាយប្រហារកម្ពុជាមុន ធ្វើឱ្យបាត់បង់ជនស៊ីវិល និងរបួសរាប់សិននាក់ ខណៈជនភៀសសឹករាប់សែននាក់កំពុងរងទុក្ខវេទនា៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…