រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អំណោយឯកឧត្តម ហែម សុវត្ថិ លោកជំទាវ នេត ធីតាវិឈុណា និងលោកឧកញ៉ា ឬទ្ធី រស្មី យកជូនជនភៀសសឹកចំនួន ៥០០គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ដើម្បីជួយដោះស្រាយការលំបាករបស់ជនភៀសសឹកតាមបណ្តោយព្រំដែន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមការងារសប្បុរសជនបាននាំយកអំណោយរបស់ ឯកឧត្តម ហែម សុវត្ថិ និង លោកជំទាវ នេត ធីតាវិឈុណា និង លោកឧកញ៉ា ឬទ្ធី រស្មី  អគ្គនាយកទូរទស្សន៍ KPS99 TVខេត្តព្រះសីហនុ ជូនដល់ជនភៀសសឹកចំនួន ៥០០គ្រួសារដែលបានទទួលរងការបាញ់ប្រហារពីយោធាសៀមមកលើប្រជាជនកម្ពុជាស្លូតត្រង់ ដើម្បីមកកាន់ទីទួលសុវត្ថិភាពស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។

អំណោយរួមមានស្បៀង និងសម្ភារៈប្រើប្រាស់រួមមាន តង់ កន្ទេល ម៉ុង ភួយ ចានឆ្នាំង ធុងទឹក មី ត្រីខ បង្អែម ឆៃប៉ូវ ត្រីងៀត និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដែលសរុបទឹកប្រាក់អស់ចំនួន ២៣,៦០៦.៧៦ ដុល្លារ។

មានប្រសាសន៍នាឱកាសនោះ លោក ឃឹត សុធារ៉ា អភិបាលស្រុកឆែបបានថ្លែងអំណរគុណចំពោះក្រុមការងារសប្បុរសជនបាននាំយកអំណោយរបស់ ឯកឧត្តម ហែម សុវត្ថិ និងលោកជំទាវ នេត ធីតាវិឈុណា និង លោកឧកញ៉ា ឬទ្ធី រស្មី  អគ្គនាយកទូរទស្សន៍ KPS99 TV ខេត្តព្រះសីហនុជូនដល់ពលរដ្ឋភៀសសឹកដែលជម្លៀសពីសង្គ្រាមឈ្លានពានរបស់យោធាសៀមនៅស្រុកជាំក្សាន្តជាពិសេសនៅតំបន់មុំបីមកស្នាក់នៅមណ្ឌលសុវត្ថិភាពនៅវត្តកំពង់សង្កែ ក្នុងភូមិសង្កែ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលបច្ចុប្បន្នជនភៀសសឹកមានចំនួន៨១០គ្រួសារស្មើ៣២០០នាក់។

លោកអភិបាលស្រុកបញ្ជាក់ថា ចំពោះមុខថ្នាក់ដឹកនាំខេត្ត ស្រុក គ្រប់លំដាប់ថ្នាក់បានយកចិត្តទុក្ខដាក់បងប្អូនជនភៀសសឹកទាំងអស់ អំពីសុខភាព មានសេវាសុខាភិបាល មានជំរកស្នាក់នៅ មានទឹកភ្លើងប្រើប្រាស់ និងមានស្បៀងម្ហូអាហារ សម្ភារប្រើប្រាស់ ដែលបានមកពីការជួយឧបត្ថមពីសប្បុរសជនជាបន្តបន្ទាប់៕ 

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…