..
ថ្មីៗនេះ ពលរដ្ឋកម្ពុជាប្រមាណ៥០០នាក់បានរៀបចំការជួបជុំ និងធ្វើបាតុកម្មនៅប្រទេសជប៉ុន ដើម្បីបង្ហាញជាសាធារណៈនូវការមិនពេញចិត្ត និងការតវ៉ាចំពោះអ្វីដែលពួកគេហៅថាការរំលោភដែនដីកម្ពុជាដោយថៃ ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។
តាមព័ត៌មាន អ្នកចូលរួមបានជួបជុំដោយសន្តិវិធី ដើម្បីបង្ហាញជំហរការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ ហើយទាមទារឱ្យភាគីពាក់ព័ន្ធចាត់វិធានការបញ្ឈប់អំពើឈ្លានពាន និងធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
អ្នករៀបចំបានបញ្ជាក់ថា ក្រោយបញ្ចប់ការជួបជុំ នឹងដាក់ញត្តិទៅរដ្ឋាភិបាលជប៉ុន ស្ថានទូតអាម៉េរិកប្រចាំជប៉ុន ស្ថានទូតស៊ុយអែតប្រចាំជប៉ុន និងស្ថាប័នតំណាងសហភាពអឺរ៉ុបប្រចាំជប៉ុន។ ពួកគេអំពាវនាវឱ្យប្រទេសនិងអង្គការអន្តរជាតិពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះកង្វល់របស់កម្ពុជា និងជំរុញដំណោះស្រាយជម្លោះប្រកបដោយយុត្តិធម៌នៅកម្រិតអន្តរជាតិ។
រាយការណ៍សរុបដោយស្ថានីយយើង
