នៅវេលាម៉ោង ០៦:៥០ នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ មាននាវាទេសចរណ៍ចំនួន ១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holland បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
ភ្ញៀវទេសចរណ៍ចំនួន ១៨៧៧ នាក់ ស្រី ៩៩៩ នាក់ មាន ៤៣ សញ្ជាតិ
នាវិកចំនួន ៨០០ នាក់/ស្រី ១៥៧ នាក់ មាន ៤០ សញ្ជាតិ
ចំនួនភ្ញៀវដែលមានច្រើនជាងគេ USA ៨២៤ នាក់ និង AUS ២៩៩នាក់ ។
ក្នុងឱកាសនោះក៏មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅពីសំណាក់អាជ្ញាធរខេត្តក៏ដូចជាមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានរៀបចំនូវការស្វាគមន៍តាមរយៈការសម្ដែងរបាំជូនពរទទួលភ្ញៀវទេសចរក៏ដូចជាការរក្សាសន្តិសុខសណ្តាប់ធ្នាប់ដល់ភ្ញៀវមកទស្សនានូវខេត្តព្រះសីហនុនៃប្រទេសកម្ពុជាផងដែរ។ នាវាមានបណ្ដោយប្រវែង 285,22 ម៉ែត្រ ទទឹង 32,20 ម៉ែត្រ។
នាវាទេសចរណ៍បានធ្វើដំណើរមកពីប្រទេស ថៃ ចូលប្រទេសកម្ពុជានិងត្រឡប់ទៅប្រទេស ម៉ាឡេសុី នៅម៉ោង២០:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ៕
ដោយ៖ ប៉ៃ សុឃីម






