រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ភ្ញៀវទេសចរអាមេរិក និងហូឡង់បរិច្ចាកថវិកាជួយកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកតាមរដ្ឋបាលខេត្តព្រះសីហនុ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ភ្ញៀវទេសចរ ក្នុងនោះមានជនជាតិអាមេរិក និងហូឡង់ បានចូលរួមថវិកាផ្ទាល់ខ្លួនតាមរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជួយកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកតាមព្រំដែន។

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរចំរុះជាតិសាសន៍ មានជនជាតិអាមេរិក និងហូឡង់ បានចូលរួមថវិកាផ្ទាល់ខ្លួនតាមរយៈរដ្ឋបាលខេត្តខេត្តព្រះសីហនុ ផ្ញើជូនកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹករបស់យើង នៅតាមបណ្តោយព្រំដែន ដែលកំពុងរងការឈ្លានពានពីទ័ពសៀម។

ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា សូម្បីភ្ញៀវទេសចរគ្រប់ជាតិសាសន៍ក៍បានចូលរួមជាមួយពលរដ្ឋខ្មែរ ដើម្បីលើកទឹកចិត្តជួយដល់វីរកងទ័ពកម្ពុជាអង់អាចក្លាហានការពារទឹកដី ដែលសត្រូវឈ្លានពានរបស់យោធាសៀមកំពុងបំពានយ៉ាងកម្រោលមកលើប្រទេសកម្ពុជា និងជនភៀសសឹកខ្មែរកំពុងជួបការលំបាកជាខ្លាំង៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…