ថ្មីៗនេះ សារព័ត៌មានថៃរាយការណ៍ថា កងទ័ពកម្ពុជាអាចបានជួលពលរដ្ឋរុស្ស៊ីជាទាហានស៊ីឈ្នួល ដើម្បីប្រយុទ្ធជាមួយកងទ័ពថៃនៅព្រំដែនកម្ពុជា-ថៃ។
ស្ថានទូតរុស្ស៊ីប្រចាំថៃបានចេញសេចក្ដីថ្លែងការណ៍បដិសេធ ដោយថាការអះអាងគ្មានមូលដ្ឋានទាំងនេះហាក់មានបំណងរំលោភសិទ្ធិពលរដ្ឋរុស្ស៊ីដែលស្នាក់នៅថៃសម្រាប់ទេសចរណ៍ឬអាជីវកម្ម និងបំផ្លាញទំនាក់ទំនងមិត្តភាពប្រពៃណីរវាងរុស្ស៊ីនិងថៃ។
សេចក្ដីថ្លែងការណ៍ក៏រំលឹកជំហររុស្ស៊ីចំពោះជម្លោះព្រំដែនថា រុស្ស៊ីតែងខិតខំរក្សាមិត្តភាពប្រពៃណីនិងជំរុញកិច្ចសហការជាមួយថៃនិងកម្ពុជា ហើយសង្ឃឹមថាវិវាទទាំងអស់ត្រូវបានដោះស្រាយតែតាមមធ្យោបាយសន្តិវិធី។
សេចក្ដីរាយការណ៍សរុបរបស់ស្ថានីយនេះ

