ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ថៃក្រៅពីសង្គ្រាមប្រដាប់អាវុធក្នុងការឈ្លានពានកម្ពុជា ថៃក៏កំពុងប្រើប្រាស់សង្រ្គាមចិត្តសាស្ត្រនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងផ្លូវការ និងក្រៅផ្លូវការផងដែរ ដើម្បីបំភ្លៃការពិត បំបាក់ស្មារតី បំបាក់ទឹកចិត្តកងទ័ព និងប្រជាពលរដ្ឋកម្ពុជា។ ក្នុងសង្គ្រាមចិត្តសាស្រ្តនោះ ថៃបានបង្កើតគណនីក្លែងក្លាយជាច្រើន ដោយដាក់ឈ្មោះខ្មែរ និងសរសេរអក្សរខ្មែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្មែរនឹងមិនបានធ្លាក់ចូលក្នុងអន្ទាក់របស់ថៃឡើយ៕
ដោយ៖ ប៉ៃ សុឃីម

