លោកជំទាវ Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគូសបញ្ជាក់ថា ជម្លោះរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មិនគួរបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរទៀតឡើយ។ ដោយហេតុនេះ បទឈប់បាញ់ចាំបាច់ត្រូវស្តារឡើងវិញជាបន្ទាន់។ លោកជំទាវបានបន្ថែមថា លោកជំទាវផ្ទាល់នឹងបន្តចូលរួម និងជំរុញកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្តនៃការកើនឡើងជម្លោះ និងលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ជាមួយគ្នានេះ តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបអាចផ្តល់ជូននូវរូបភាពពីផ្កាយរណប ដើម្បីគាំទ្រដល់ការឃ្លាំមើល និងអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរ៕
ដោយ៖ KPS99TV

