រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង អំពាវនាវដល់អ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃពេលធ្វើដំណើរមកកម្ពុជា

KPS99TV

សេចក្តីសង្ខេប

ស្ថានទូតកម្ពុជានៅបារាំងអំពាវនាវឱ្យអ្នកមកកម្ពុជាជៀសវាងឆ្លងកាត់ថៃនិងក្រុមហ៊ុនអាកាសចរណ៍ថៃ ដោយលើកឡើងពីការសួរយូរ ការទាមទារឯកសារនៅបាងកក និងការបាត់វ៉ាលីក្នុងករណីខ្លះ។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានអំពាវនាវដល់អ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរមកកម្ពុជា។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបញ្ជាក់ដល់អ្នកដំណើរថា អ្នកដំណើរអឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជាការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល។

ជាមួយគ្នានោះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជា បានលើកឡើងថា នៅក្នុងករណីខ្លះអ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…