កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឆ្មាំព្រំដែនខេត្តដុងណៃ ប្រទេសវៀតណាមបានទទួលពលរដ្ឋវៀតណាមចំនួន ៦៣នាក់ ដែលអាជ្ញាធរកម្ពុជាបណ្តេញចេញ។ ក្នុងចំណោមនោះមាន ៤២នាក់ បានរត់គេចខ្លួនពីសួនឧស្សាហកម្មបន្លំទូរគមនាគមន៍ក្នុងខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា។ ពួកគេបានរាយការណ៍ថាត្រូវបានបង្ខំឱ្យធ្វើការដោយគ្មានប្រាក់ឈ្នួលក្រោមលក្ខខណ្ឌដ៏គួរឱ្យរន្ធត់ មិនអាចទាក់ទងក្រុមគ្រួសាររបស់ពួកគេ និងទទួលរងការវាយដំដោយសារការមិនគោរពតាមបញ្ជា៕ ដោយ៖ ប៉ៃ សុឃីម




