ទិដ្ឋភាពពលរដ្ឋខ្មែរ រួមទាំងជនបរទេសជាច្រើនកុះករ បានប្រមូលផ្តុំគ្នាដើរព្យុហយាត្រា ដើម្បីសន្តិភាព (March for Peace) នៅទីក្រុងភ្នំពេញ នាថ្ងៃទី១៨ ខែធ្នូនេះ ក្នុងគោលបំណងផ្ញើរសារទៅកាន់ពិភពលោកថា អធិបតេយ្យភាពរបស់កម្ពុជាត្រូវបានប្រទេសថៃឈ្លានពាន និងបំផ្លិចបំផ្លាញរចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ តាំងពីថ្ងៃទី៧ ខែធ្នូ។
ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជាទាំងមូល បានអំពាវនាវឱ្យអន្តរជាតិជួយអន្តរាគមន៍ជាបន្ទាន់ និងបញ្ឈប់សកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសថៃ៕ ដោយ៖ ចិន្តា ទីទិ










