រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកឧកញ៉ា ទៀ វិចិត្រ នាំយកថវិកា និងសម្ភារៈចាំបាច់ ជួយគាំទ្រកងកម្លាំងជួរមុខ និងជនភៀសសឹកនៅខេត្តកោះកុង

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តកោះកុង៖ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ក្នុងនាមរដ្ឋបាលខេត្ត ថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ីគ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើនដែលសប្បុរជនចូលរួមឧបត្ថម្ភតាមរយះអ្នកឧកញ៉ា មកចូលរួមចំណែកឧបត្ថម្ភដោះស្រាយដល់កងកម្លាំងប្រចាំការឈរជើងជួរមុខនៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគជូនប្រជាជនភៀសសឹកនៅទីជម្រកសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តកោះកុង៕ 

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…