នៅព្រឹកថ្ងៃនេះ កងទ័ពថៃបានប្រើយន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាសលើក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ហើយប្រើអាវុធធុនធ្ងន់បាញ់ផ្លោងដោយមិនរើសអើងគោលដៅលើតំបន់លំនៅឋានពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនកន្លែងក្នុងក្រុង។
កាលពីថ្ងៃមុន ភាគីថៃបានបាញ់ផ្លោងលើប៉ោយប៉ែតរួចហើយ ដោយបណ្ដាលឱ្យពលរដ្ឋជាច្រើនភៀសខ្លួនជាបន្ទាន់ និងមានការកកស្ទះចរាចរណ៍លើផ្លូវមួយចំនួនមួយរយៈ។ ទោះជាយ៉ាងណា កាលពីយប់នោះ អ្នកលក់ជាច្រើននៅតែបន្តប្រកបអាជីវកម្មនៅផ្សាររាត្រីក្នុងតំបន់ ហើយសកម្មភាពផ្សារមិនទាន់ផ្អាកទាំងស្រុងទេ។
ព័ត៌មានសរុបដោយ KPS99TV
..
..
