នៅរសៀលថ្ងៃទី២២ ខែធ្នូ កងទ័ពថៃបានបន្តបាញ់ផ្លោងទៅទិសក្រុងប៉ោយប៉ែត ដោយគ្រាប់បានធ្លាក់ក្បែររង្វង់មូលដំរី ធ្វើឱ្យស្ថានការណ៍ក្នុងក្រុងតានតឹង។ លំនៅឋានពលរដ្ឋក្នុងតំបន់ក៏បានរងការបាញ់ដោយកាំភ្លើងវែង បង្កភាពច្របូកច្របល់នៅទីតាំង និងគំរាមកំហែងធ្ងន់ធ្ងរដល់ជីវិតនិងទ្រព្យសម្បត្តិប្រជាជន។
..
..
..
ផ្លូវសំខាន់ៗចេញពីក្រុងប៉ោយប៉ែត រួមមានផ្លូវលេខ៥ ៥៨ ៣០ និង៥០ ត្រូវបានបិទទាំងអស់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ពលរដ្ឋ។ រដ្ឋបាលក្រុងប៉ោយប៉ែតបានចេញសេចក្តីជូនដំណឹងបន្ទាន់កាលពីថ្ងៃមុន ដោយព្រមានពលរដ្ឋកុំឱ្យធ្វើដំណើរតាមផ្លូវលេខ៥ ដើម្បីចៀសវាងរបួសដោយការបាញ់ផ្លោង។
..
ក្រោមស្ថានការណ៍តានតឹង ពលរដ្ឋបានស្វែងរកទីជ្រកសុវត្ថិភាព ហើយអ្នកខ្លះបានប្រមូលផ្ដុំនៅតំបន់មានសុវត្ថិភាព រង់ចាំឱ្យស្ថានការណ៍ធូរស្រាល។ ហេតុការណ៍នេះបានទាក់ទាញការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ខណៈស្ថានភាពសន្តិសុខក្នុងតំបន់នៅតែបន្តតានតឹងកាន់តែខ្លាំង។
ព័ត៌មានសរុបដោយ KPS99TV
