ខេត្តព្រះសីហនុ៖ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ជួបជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងប្រតិភូ ដើម្បីចុះពិនិត្យទីតាំងគម្រោងវិនិយោគ និងធុរកិច្ចដែលទទួលបានការលើកទឹកចិត្តក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។



ក្នុងដំណើរចុះពិនិត្យនេះ មានគម្រោងសំខាន់ៗរួមមាន៖
គម្រោងទី១: រោងចក្រផលិតខ្សែភ្លើង ខ្សែកាប រឡូខ្សែកាបដែក និងរឡូខ្សែកាបឈើ របស់ក្រុមហ៊ុន Empire Electrical Cable Co., Ltd. ស្ថិតលើផ្ទៃដី ៥៦,៧៩៤ ម៉ែត្រការ៉េ មានទុនវិនិយោគសរុប ២៥,០០០,០០០ ដុល្លារ អាមេរិក និងបានវិនិយោគរួចប្រមាណ ២,៩៥៦,៧៥៤.៣៩ ដុល្លារ។
គម្រោងទី២: រោងចក្រកែច្នៃអាលុយមីញ៉ូម របស់ក្រុមហ៊ុន Cambodia Kuna New Energy Co., Ltd. មានទុនវិនិយោគសរុប ៦០,០០០,០០០ ដុល្លារ លើផ្ទៃដី ៤៦,១០១ ម៉ែត្រការ៉េ ក្រុមហ៊ុនកំពុងសាងសង់រោងចក្រ និងរំពឹងបញ្ចប់ក្នុងឆ្នាំ ២០២៥។
គម្រោងទី៣: រោងចក្រផលិត និងផ្គុំដំឡើងកៅអី ក្តាររំអិល និងសម្ភារៈរោងជាង (រទេះរុញ បំពង់ទុរយោ ឧបករណ៍បាញ់ទឹក និងសម្ភារៈបន្ទាប់បន្សំ) របស់ក្រុមហ៊ុន Bo Kang Industry (Cambodia) Co., Ltd. ស្ថិតនៅអគារ C41-8, តំបន់សេដ្ឋកិច្ចពិសេស មានផ្ទៃដី ៦,៨០០ ម៉ែត្រការ៉េ។
គម្រោងទី៤: រោងចក្រ Cambodian Sihanoukville Bonded Warehouse Logistics Co., Ltd. មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សាងសង់លើផ្ទៃដីចំនួន ១៦ ហិកតារា មានកម្មករ ៣០០ នាក់ និងមានគម្រោងពង្រីកជំហានទី៣ នៅឆ្នាំ ២០២៧។
គម្រោងទាំង៤ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ភូមិពូធឿង សង្កាត់បិតត្រាំ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា
















