ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

២៧ឆ្នាំក្រោយសង្គ្រាម៖ សន្តិភាព និងឯកភាពជាតិ កើតចេញពីនយោបាយ “ឈ្នះ–ឈ្នះ”

KPS99TV

សេចក្តីសង្ខេប

កម្ពុជារំឭកទិវាសន្តិភាព និងខួប២៧ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិល ពីថ្ងៃទី២៩ ធ្នូ ១៩៩៨ ដល់ថ្ងៃទី២៩ ធ្នូ ២០២៥ តាមរយៈនយោបាយឈ្នះ–ឈ្នះ។

ភ្នំពេញ៖ អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និង ខួបលើកទី២៧ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលសម្រេចបានតាមរយៈ ការអនុវត្តប្រកបដោយជោគជ័យនយោបាយ “ឈ្នះ–ឈ្នះ”។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ត្រូវបានចាត់ទុកថាជាចំណុចបញ្ចប់ទាំងស្រុងនៃសង្គ្រាមស៊ីវិលដ៏វែងឆ្ងាយនៅកម្ពុជា និងជាចំណុចចាប់ផ្តើមនៃយុគសម័យសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសដ៏មានន័យនេះ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានសម្ដែងនូវការដឹងគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ “ឈ្នះ–ឈ្នះ” ដែលបានដឹកនាំប្រទេសឆ្ពោះទៅរកសន្តិភាពពេញលេញ ឯកភាពជាតិ និងការរីកចម្រើនជាបន្តបន្ទាប់។

ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ រយៈពេល ២៧ឆ្នាំនៃសន្តិភាព ត្រូវបានចាត់ទុកជាមូលដ្ឋានរឹងមាំសម្រាប់ការកសាងប្រទេស និងការអភិវឌ្ឍអនាគតដ៏រុងរឿងរបស់កម្ពុជា។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…