តាមសេចក្ដីរាយការណ៍ថ្ងៃទី៣០ ខែធ្នូ ទ្រព្យសម្បត្តិនៅសិង្ហបុរីដែលពាក់ព័ន្ធនឹង Chen Zhi នៅកម្ពុជា និងក្រុមហ៊ុន Prince Group របស់លោក អាចត្រូវអាជ្ញាធរអនុវត្តច្បាប់មូលដ្ឋានបង្កកម្ដងទៀតក្នុងពេលឆាប់ៗនេះ។
យោងតាមសារព័ត៌មានសិង្ហបុរី នាយកដ្ឋានកិច្ចការពាណិជ្ជកម្ម (CAD) កំពុងចាត់វិធានការរឹបអូសទ្រព្យសម្បត្តិមួយក្រុមពាក់ព័ន្ធនឹងសំណុំរឿង រួមមានមូលប្បទានបត្រមានតម្លៃជាង៣,៧លានដុល្លារសិង្ហបុរី ប័ណ្ណបញ្ជាទូទាត់របស់ធនាគារជាង២០ម៉ឺនដុល្លារអាមេរិក និងប្រាក់ធានារ៉ាប់រងបង់លើសប្រហែល៣៦ម៉ឺនដុល្លារអាមេរិក។
សេចក្ដីរាយការណ៍សរុបរបស់ស្ថានីយយើង

