ខេត្តកែប៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានបង្ហាញវឌ្ឍនភាពនៃការសាងសង់ពយទប់ទឹករលក ដែលមិនត្រឹមតែមានតួនាទីការពារឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឲ្យភ្ញៀវទេសចរអង្គុយគយគន់ទេសភាពជុំវិញបាន ៣៦០ ដឺក្រេ ព្រមទាំងរង្វង់មូលរូបសំណាកលោកយាយជំទាវម៉ៅ កម្ពស់ ២១ ម៉ែត្រ នៃគម្រោងឆ្នេរតេជោសន្តិភាពកែប (ប្រវែងឆ្នេរ ២,៧០០ ម៉ែត្រ) ដែលសមិទ្ធិផលទាំងនេះ បានក្លាយជាទីតាំងទេសចរណ៍ថ្មី សម្រាប់ទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តកែបផងដែរ៕
ដោយ៖ ប៉ៃ សុឃីម





