កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ព្រះសុមេធវង្ស សុខ ប៊ុនធឿន សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះគ្រូអនុគណខណ្ឌមានជ័យ បានដឹកនាំ ព្រះមន្ដ្រីសង្ឃ រួមទាំងពុទ្ធបរិស័ទ យកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ សម្ភារៈផ្សេងៗ រួមទាំងថវិកា ទៅចែកជូនដល់គ្រួសារវីរកងទ័ព និងជនភៀសសឹក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាបមានចំនួន ជាង ៣០០ គ្រួសារ ព្រមទាំងសួរសុខទុក្ខ វីរកងទ័ពសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ ចំនួន ២៩នាក់ផងដែរ៕
ដោយ៖ ប៉ៃ សុឃីម








