សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាលនៅលើផ្ទៃដីប្រមាណ ៦,០០០ហិកតា ដែលធ្វើឱ្យបរិមាណស្រូវសរុបដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតង កើនដល់ជាង ៤ម៉ឺនតោន ស្មើនឹង ៩,២លានដុល្លារ។ ហើយក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន ២ផ្សេងទៀត នៅខេត្តកំពង់ធំ ក៍បានចុះកិច្ចសន្យាបន្ថែមលើទំហំទឹកប្រាក់ជិត ៧លានដុល្លារ ។
ដោយឡែកចំពោះក្រសួងកសិកម្មរហូតមកដល់ពេលនេះ បានបញ្ចប់ការតភ្ជាប់ទីផ្សារទាំងស្រុងជូនដល់សហគមន៍កសិកម្មទំនើបដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន ព្រមទាំងបានសម្របសម្រួលឱ្យកសិករជាសមាជិកប្រមាណ ២,០០០គ្រួសារទទួលបានកម្ចីដើមទុនដែលមានការប្រាក់ទាប សម្រាប់ការធ្វើផលិតកម្មស្រូវលើផ្ទៃដីជិត ១៥,០០០ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕
ដោយ៖ ប៉ៃ សុឃីម





