រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានឱ្យដឹងថា កម្ពុជាបានស្នើជាថ្មីទៅកាន់ភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ថៃ–កម្ពុជា។
យោងតាមសំណើនេះ កិច្ចប្រជុំពិសេស JBC ត្រូវបានស្នើឲ្យរៀបចំឡើងនៅសប្ដាហ៍ទី២ ឬសប្ដាហ៍ទី៣ នៃខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប៕
ដោយ៖ KPS99TV




