ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ត្រីរាជញីមួយក្បាលទៀតទម្ងន់ ៥២គីឡូក្រាម ត្រូវបានខណ្ឌរដ្ឋបាលជលផលកំពង់ចាម ប្រលែងចូលទៅក្នុងទន្លេមេគង្គវិញ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងក្រុមការងារពាក់ព័ន្ធបានលែងត្រីរាជញីប្រវែង១៦៨សង់ទីម៉ែត្រ ទម្ងន់៥២គីឡូក្រាម លេខកូដ២៧០ ចូលទន្លេមេគង្គវិញនៅថ្ងៃទី១១ មករា បន្ទាប់ពីប្រជានេសាទចាប់បាននៅស្រុកកងមាស។

ត្រីរាជញីមួយក្បាល មានប្រវែង ១៦៨សង់ទីម៉ែត្រ ទម្ងន់ ៥២គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ២៧០ ត្រូវបានប្រជានេសាទ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់។

ក្រោយទទួលបានព័ត៌ពីប្រជានេសាទដែលនេសាទបានត្រីរាជញីមួយក្បាលនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ និងអាជ្ញាធរស្រុកកងមាស កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានលែងត្រីរាជញីមួយក្បាលនេះចូលទៅក្នុងទន្លេមេគង្គវិញ ។

សូមបញ្ជាក់ថាមន្ត្រីជំនាញបន្ទាប់ពីកំណត់អត្តសញ្ញាណរួចរាល់ ក្រុមការងារ និងមន្ត្រីជំនាញជលផល បានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញផងដែរ។ ជាមួយគ្នានោះមន្ត្រីជំនាញជលផលសំណូមពរដល់ប្រជាពលរដ្ឋនិងប្រជានេសាទ កុំនេសាទនិងចូលរួមថែរក្សាការពារកុំឲ្យដាច់ផុតពូជន៍ប្រភេទត្រីកម្រនេះ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…