ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មានមនុស្ស១៩នាក់និងសម្ភារ វត្ថុតាងមួយចំនួនដែលសមត្ថកិច្ចកំពង់ស្ពឺបង្រ្កាបពីក្រុមអ្នកញៀនជល់មាន់ភ្នាល់ដាក់លុយកក្រើកខេត្ដកំពង់ស្ពឺ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នគរបាលស្រុកសំរោងទងឃាត់អ្នកលេងជល់មាន់១៩នាក់នៅភូមិព្រៃគុយ ក្នុងនោះម្នាក់មានបញ្ហាឡើងសម្ពាធឈាមត្រូវយកទៅពេទ្យ និង១៨នាក់ទៀតត្រូវបញ្ជូនទៅអធិការដ្ឋាន ដោយដកហូតទូរសព្ទ ម៉ូតូ ប្រាក់ និងមាន់ជល់។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងខេត្តកំពង់ស្ពឺ ចុះបង្រ្កាបល្បែងស៊ីសង (ជល់មាន់) មួយកន្លែងស្ថិតនៅដីឡូត៍ទំនេរ ភូមិព្រៃគុយ ឃុំត្រពាំងគង ដោយបានឃាត់មុខសញ្ញាកំពុងតែលេងជាក់ស្ដែងបាន ១៩នាក់ ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ភឹម ផន ភេទប្រុស អាយុ ៤៩ឆ្នាំ នៅភូមិតាយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មានបញ្ហាសុខភាពជំងឺឡើងសម្ពាធឈាម បានយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំណែក ១៨នាក់ផ្សេងទៀតបានឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីបំពេញនីតិវិធីច្បាប់។

ក្រុមអ្នកលេងមាន់ទាំង ១៩នាក់ ឈ្មោះ ថោង វិរះ ភេទប្រុស អាយុ៤១ឆ្នាំ, ឈ្មោះយឹង លីនដា ភេទប្រុស អាយុ ៤០ឆ្នាំ, ឈ្មោះឡាំ ចន្ធូរ ភេទប្រុស អាយុ៣២ឆ្នាំ, ឈ្មោះម៉ៅ រិន ភេទប្រុស អាយុ៦២ឆ្នាំ, ឈ្មោះ វង សូវង្ស ភេទប្រុស អាយុ៣៣ឆ្នាំ, ឈ្មោះ យឹម សំណាង ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងគង, ឈ្មោះ លឹម លីកូ ភេទប្រុស អាយុ៣៥ឆ្នាំ, ឈ្មោះ ហៃ ទូច ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង, ឈ្មោះ សុខ វី ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល, ឈ្មោះ លៀង គា ភេទប្រុស អាយុ៣៦ឆ្នាំនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ឈ្មោះ រ៉េត ធា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិសាលាគ្រួស ឃុំលំហាច ស្រុកអង្គស្នួល ឈ្មោះ លីម ម៉ាច ភេទប្រុស អាយុ៣៩ឆ្នាំ ឈ្មោះ លីម មី ភេទប្រុស អាយុ៣៤ឆ្នាំ ទាំង២នាក់នៅភូមិក្រាំងចិន ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង, ឈ្មោះ មឿន ម៉ុន ភេទប្រុស អាយុ៤២ឆ្នាំនៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល, ឈ្មោះ សុីម សុភ័ក្រ្ត ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិទន្លាប់ខ្ពស់ខាងត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល, ឈ្មោះ ជី វុិត ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល, ឈ្មោះចាន់ ថារ៉ាវី ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល, ឈ្មោះ លី វិឆ័យ ភេទប្រុស អាយុ៣៦ឆ្នាំនៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង។

ចំពោះសម្ភារ វត្ថុតាងដកហូតរួមមាន៖ ទូរសព្ទ ១៥គ្រឿង ម៉ូតូ៨គ្រឿង ប្រាក់រៀលមួយចំនួន និងមាន់ជល់ ៤ក្បាល។ ករណីខាងលើសមត្ថកិច្ចស្រុកសំរោងទង កំពុងកសាងសំណុំរឿងបញ្ជូនទៅខេត្ដ ដើម្បីអនុត្តនតាមនីតិវិធីច្បាប់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…