ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងក្រសួងដែនដី ចុះពិនិត្យវឌ្ឍនភាពសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ម៉ាង ស៊ីណេត និងរដ្ឋលេខាធិការក្រសួងដែនដីពីររូប បានពិនិត្យវឌ្ឍនភាពអគាររដ្ឋបាលសាលាខេត្តថ្មីនៅសង្កាត់លេខ៣ នាព្រឹកថ្ងៃទី១៣ ខែមករា។

នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងការដ្ឋានជាក់ស្តែងពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការសាងសង់ អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី។

អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីស្ថិតនៅក្នុង សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ដែលកំពុងដំណើរការសាងសង់តាមផែនការ ដើម្បីបំពេញតម្រូវការការងាររដ្ឋបាល និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…