ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កូនខ្មែរ២រូប កាន់តំណែងខ្ពស់ដឹកនាំសមាគន៍អាស៊ាន

KPS99TV

សេចក្តីសង្ខេប

អគ្គលេខាធិការអាស៊ាន កៅ គឹមហួន បានជួប ចែម វីឌ្យ៉ា ដែលបានចូលកាន់តំណែងអគ្គលេខាធិការ AIPA ចាប់ពីថ្ងៃទី១ ខែមករា សម្រាប់អាណត្តិ២០២៦–២០២៨។

ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយឯកឧត្តម ចែម វីឌ្យ៉ា ដែលទើបត្រូវបានតែងតាំងជាអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA)។ នេះជាប្រវត្តិសាស្ត្រថ្មីស្រឡាង ដែលកម្ពុជាមានឥស្សរជនដល់ទៅពីររូបកំពុងកាន់តំណែងខ្ពស់នៅសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។

ឯកឧត្តម កៅ គឹមហួន បានកាន់តំណែងជាអគ្គលេខាធិការអាស៊ានតាំងពីដើមឆ្នាំ២០២៣រហូតដល់បច្ចុប្បន្ន រីឯឯកឧត្តម ចែម វីឌ្យ៉ា បានចូលបម្រើការជាអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) សម្រាប់អណត្តិ ២០២៦-២០២៨ ចាប់ពីថ្ងៃទី១ ខែមករា នេះតទៅ។

សូមបញ្ជាក់ដែរថា ទីស្នាក់ការកណ្តាលអាស៊ាន និង AIPA ស្ថិតនៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី៕ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…